face_map
English

តើអ្វីជាយុទ្ឋនាការ ទទួលស្គាល់ខ្ញុំ!

ទទួលស្គាល់ខ្ញុំ!គឺជាយុទ្ធនាការផ្សព្វផ្សាយចំណេះដឹង មួយក្នុងគោលបំណងទទួលស្គាល់អ្នកស្ម័គ្រចិត្តទូទាំង ប្រទេស និងការចូលរួមចំណែករបស់ពួកគេក្នុងការអភិ វឌ្ឍប្រទេសកម្ពុជា ដោយផ្តល់ឲ្យអ្នកស្ម័គ្រចិត្តនូវឱកាស ដើម្បីបង្ហាញ ខ្លួននិងគំនិតរបស់ពួកគេ។​ អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បាន និងកំពុងធ្វើ ការនៅក្នុងសហគម​ន៍ នៅតាមវត្តអារាម ជួយអ្នកជិតខាង និងមិត្តភក្តិរបស់ពួកគេ និងមនុស្សដែលត្រូវការជំនួយ។  ការជួយរបស់ពួកគេជាញឹកញាប់មិនសូវ មានគេចាប់អារម្មណ៏ខ្លាំងទេ​ ​ ក្រៅពីទទួលបានពាក្យថា “អរគុណ” ពីអ្នកដែលគាំទ្រ របស់ពួកគេតែប៉ុណ្ណោះ។

ហេតុអ្វីបានជាមានយុទ្ធនាការនេះ?

ការងារស្ម័គ្រចិត្ត រួមបញ្ចូលនូវសកម្មភាពផ្សេងៗជាច្រើន ជុំវិញពិភពលោក និងមានជាប់ជាច្រើនជំនាន់ មកហើយ ។ សំរាប់ទិវាអ្នកស្ម័គ្រអន្តរជាតិ២០១៣ ក្រោមប្រធានបទ សកល​គឺ ភាពវ័យក្មេងសកល-ភាពសកម្ម ប្រទេសកម្ពុជា យើងនិងលើកយកនូវសកម្មភាពដែល បង្ហា​ញនូវប្រធានបទខាងលើតាមរយ: យុទ្ធនាការកម្មវិធី ” ទទួល ស្គាល់ខ្ញុំ“ ដើម្បីចែករំលែករឿងរ៉ាវ របស់ អ្នកស្ម័គ្រ រូបថត សកម្មភាព ការងារស្ម័គ្រចិត្ត​ក្នុងគោលបំណងទទួលស្គាល់ នូវការចូលរូមចំណែក​របស់អ្នកស្ម័គ្រចិត្ត​ ដែលជាពលរដ្ឋ ឆ្មើម ជាសមាជិក គំរូក្នុងសហគមន៍ ឬអង្គការ ក្នុងការជួយអភិវឌ្ឍ ប្រទេស  ក៏ដូចជា ចូលរួមបង្កើតនូវ វប្បធម៌ នៃការស្ម័គ្រចិត្ត

តើការចូលរួមក្នុងកម្មវិធី ទទួលស្គាល់ខ្ញុំ! នឹងធ្វើឲ្យ មានការផ្លាស់ប្តូរអ្វីខ្លះ?

យុទ្ធនាការ ទទួលស្គាល់ខ្ញុំ! មានគោលបំណងបង្ហាញ ពីគុណសម្បត្តិនៃភាពខុសប្លែកគ្នារបស់បុគ្គលម្នាក់ៗ និងគុណតម្លៃនៃការងារស្ម័គ្រចិត្តនៅកម្ពុជា។ រូបភាព រឿងរ៉ាវ និងខ្សែវី ដេអូស្តីពីការស្ម័គ្រចិត្ត នឹងត្រូវបង្ហាញ ក្នុងអំឡុងពេលការប្រារព្ធ ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ នៅទីក្រុងភ្នំពេញ (ថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០១៣) ហើយនឹងត្រូវផ្សព្វផ្សាយបន្ថែមយ៉ាងទូលំទូលាយតាម រយៈគេហទំព័រ និងបណ្តាញសារពត៌មានសង្គម ដើម្បីឲ្យ ការងារស្ម័គ្រចិត្តត្រូវបានដឹងលឺ និងចាប់អារម្មណ៍ យ៉ាងទូលំទូលាយ​​។

រូបភាពដែលទទួលបាន នឹងយកទៅប្រើដើម្បីបង្កើត ផែនទីអ្នកស្ម័គ្រមួយ។ ខ្សែវីដេអូដែលទទួល បាននឹងប្រមូល ដាក់បញ្ចូលគ្នា ក្នុងខ្សែវីដេអូខ្លីមួយ ដែលប្រាប់ពីរឿងរ៉ាវ និងគុណតម្លៃរបស់ការងារស្ម័គ្រចិត្ត។ អ្នកទាំងអស់គ្នាអាចជួយ យើងដើម្បីផ្សព្វផ្សាយ ការងារស្មគ័្រចិត្តព្រមទាំងជួយជម្រុញលើកទឹកចិត្តអ្នកដ៏ទៃឲ្យកា្លយ​ ជាអ្នកស្ម័គ្រចិត្តផងដែរ

យើងចង់ទទួលស្គាល់អ្នក

អ្នកស្ម័គ្រចិត្តមិនគួរលាក់បាំងខ្លួនពីសង្គមនោះទេ។ ចូលរូម ក្នុងយុទ្ឋនាការ ទទួលស្គាល់ខ្ញុំ! ហើយប្រាប់ពួក យើងពីមូលហេតុដែលអ្នកសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្ត ហើយបង្ហាញពីកិច្ចការដែលអ្នកបាន​​ និងកំពុងចូលរូម ជួយសហគមន៍ និងអភិវឌ្ឍប្រទេសរបស់អ្នក។ តាមរយៈការចែករំលែករឿងរ៉ាវរបស់អ្នក អ្នកមានឱកាស ក្នុងការ ជម្រុញទឹកចិត្តដល់អ្នកដទៃផងដែរ។ វាអាចជម្រុញឲ្យមានសកម្មភាព ធ្វើអ្វីមួយសម្រាប់អ្នក ដ៏ទៃរៀនសូត្រនិង ចែករំលែកចំណេះដឹងឲ្យគ្នា​ទៅវិញទៅ មកនិង អាចក្លាយជាផ្នែកមួយនៃអ្នកស្ម័គ្រចិត្តនៅ​សហគមន៍ ​ពិភពលោក!

ប្រសិនបើអ្នកជា អ្នកបង្កើតការងារស្ម័គ្រចិត្តដោយខ្លួន ផ្ទាល់ឬស្គាល់មិត្តភក្តិ ឬក៏ក្រុមណាមួយដែលជាអ្នកស្ម័គ្រ ចិត្ត សូមចែករំលែកពួកយើងនូវរឿងរ៉ាវរបស់អ្នក​ឬ​រឿងរ៉ាវ របស់ពួកគេ។អ្នកអាចថតរូបឬខ្សែវីដេអូ​ក្នុងពេល​ដែល អ្នកកំពុងធ្វើការស្ម័គ្រចិត្ត ឬសកម្មភាព​ការងារស្ម័គ្រចិត្ត​របស់មិត្តភក្តិឬ ក្រុមណាមួយនោះ​ហើយផ្ជាប់ជាមួយ រូបថត ផ្ទាល់ខ្លួនអ្នកយើងចង់ស្គាល់អ្នក ទទួលស្គាល់អ្នក ហើយចង់អរគុណអ្នកចំពោះកាងារដ៏ល្អរបស់អ្នក

ចូរបំពេញសំណួរស្ទង់មតិខ្លីនៅទីនេះហើយអ្នកអាចដាក់បញ្ចូល រូបថត ខ្សែវីដេអូ ហើយនឹងចែករំលែករឿងរបស់ អ្នក.http://www.un.org.kh/survey/index.php/274494/lang-kh.ទាក់ទងមកពួកយើងតាមFacebook។ សម្រាប់ពត៌មានបន្ថែមតាមរយៈ https://volcam.net/recognizeme

 សេចក្តីបញ្ជាក់បន្ថែម

UNV អាចនឹងកាត់តយករូបភាព វីដេអូដែលអ្នកបាន ផ្ញើរមក ( Photo and video) ប៉ុន្តែយើងមិនធានាថា​រាល់រូបភាព​វីដេអូទាំងនោះនឹងត្រូវដាក់បញ្ចូលទេ។ 

Recognize me!version1

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s